
ការគាំទ្រការលេងល្បែងស៊ីសងរបស់ដែនដីរដ្ឋធានីអូស្ត្រាលី (Gambling Support ACT)
ការគាំទ្រការលេងល្បែងស៊ីសងរបស់ដែនដីរដ្ឋធានីអូស្ត្រាលី (Gambling Support ACT) គឺជាសេវាកម្មផ្តល់ព័ត៌មាន ការគាំទ្រ និងការប្រឹក្សាយោបល់ សម្រាប់អ្នកដែលជួបប្រទះគ្រោះថ្នាក់ដោយសារតែការលេងល្បែងស៊ីសង និងមនុស្សដែលខ្លួនស្រឡាញ់។ សេវាកម្មគឺឥតគិតថ្លៃ លាក់ការសម្ងាត់ និងប្រតិបត្តិការទូទាំងរដ្ឋ។
ការប្រឹក្សាយោបល់ដោយជួបផ្ទាល់អាចរកបានតាមរយៈសេវាកម្ម ការគាំទ្រការលេងល្បែងស៊ីសងរបស់ដែនដីរដ្ឋធានីអូស្ត្រាលី (Gambling Support ACT)ឬតាមទូរស័ព្ទដោយឥតគិតថ្លៃ ខ្សែទូរស័ព្ទជំនួយសម្រាប់ការលេងល្បែងស៊ីសង (Gambling Helpline) មានដំណើរការ 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្តាហ៍៖ 1800 858 858។
ជំនួយជាភាសាផ្សេងៗក្រៅពីភាសាអង់គ្លេស
ប្រសិនភាសាអង់គ្លេសមិនមែនជាភាសាដំបូងរបស់អ្នក ការគាំទ្រគឺអាចរកបានសម្រាប់សហគមន៍មានភាពចម្រុះខាងវប្បធម៌ និងភាសា។
សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរ (TIS)
ប្រសិនបើអ្នកចង់បានការគាំទ្រ និងដំបូន្មានដោយឥតគិតថ្លៃ និងលាក់ការសម្ងាត់ពី Gambling Support ACT ប៉ុន្តែចង់និយាយជាមួយនរណាម្នាក់ជាភាសាទីមួយរបស់ខ្លួន អ្នកនៅតែអាចទទួលបានជំនួយដែលអ្នកត្រូវការ៖
- សូមហៅទូរស័ព្ទទៅ សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរ (TIS) តាមលេខ 131 450។
- សូមស្នើសុំដើម្បីនិយាយទៅកាន់ Gambling Support ACT តាមលេខ 1800 858 858
ជាភាសារបស់អ្នក។
- សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរនឹងទូរស័ព្ទទៅកាន់ Gambling Support ACT សម្រាប់អ្នក។
ការហៅទូរស័ព្ទទៅកាន់សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរមានតម្លៃ
ស្មើគ្នានឹងតម្លៃនៃការហៅទូរស័ព្ទពីលើតុក្នងតំបន់។ មានការគិតតម្លៃបន្ថែមសម្រាប់ទូរស័ព្ទដៃ។
តើអ្នកកំពុងស្វែងរកការគាំទ្រប្រភេទណា?
ការនិយាយទៅកាន់អ្នកប្រឹក្សាយោបល់ផ្នែកល្បែងស៊ីសងគឺជាវិធីមួយផ្សេងទៀតសម្រាប់អ្នក ក្នុងការទទួលបានការគាំទ្រ មិនថាអ្នកព្រួយបារម្ភពីការលេងល្បែងសុីសងរបស់អ្នក ឬរបស់អ្នកដទៃនោះទេ។
មនុស្សអាចមានហេតុផលជាច្រើនក្នុងការនិយាយទៅកាន់អ្នកប្រឹក្សាយោបល់ការលេងល្បែងសុីសង៖
- ដើម្បីឱ្យមានអារម្មណ៍កាន់តែប្រសើរឡើង កាន់តែរីករាយ និងមានសុខភាពកាន់តែល្អ។
- ដើម្បីរុករក និងគ្រប់គ្រងចំណង់។
- ដើម្បីពិនិត្យមើលអ្វីដែលសំខាន់ក្នុងជីវិតរបស់ពួកគេនិងវាយតម្លៃឡើងវិញនូវអាទិភាពរបស់ពួកគេ។
- ដើម្បីកែលម្អ ឬជួសជុលទំនាក់ទំនង។
សេវាកម្មគាំទ្រការលេងល្បែងសុីសងរបស់ដែនដីរដ្ឋធានីអូស្ត្រាលី (ACT Gambling Support Service) ផ្តល់ជូននូវការគាំទ្រសម្រាប់មនុស្សដែលស្វែងរកគោលដៅ និងមធ្យោបាយនានាដើម្បីសម្រេចបានគោលដៅទាំងនោះ។ ពួកគេផ្តល់នូវធនធាន និងព័ត៌មានដ៏មានប្រយោជន៍ជាច្រើន រួមមានការប្រឹក្សាយោបល់ដោយជួបផ្ទាល់ ការប្រឹក្សាតាមទូរស័ព្ទ ការគាំទ្រតាមអនឡាញ សៀវភៅការងារជួយខ្លួនឯង និងសម្ភារអប់រំ ក្រុមគាំទ្រ កាដកខ្លួនឯងចេញ និងការបញ្ជូនបន្តពីខាងក្រៅ។
មធ្យោបាយដ៏ល្អក្នុងការគ្រប់គ្រងគឺការសម្រេចបិទ ហាមប្រាម ឬរារាំងខ្លួនអ្នកពីកន្លែងលេងល្បែងស៊ីសងមួយ ឬច្រើន ឬបណ្តាសេវាកម្មអនឡាញ ដោយគ្មានការរារែក។ នេះហៅថាការដកខ្លួនឯងចេញ។
ការដកខ្លួនឯងចេញអាចជួយបាន ប្រសិនអ្នកចង់កាត់បន្ថយ សម្រាក ឬដកខ្លួនចេញសម្រាប់គោលបំណង
ល្អ។ អ្នកជ្រើសរើសកន្លែងដែលអ្នកមិនចង់ទៅ។ អ្នកណាក៏អាចធ្វើបាន ហើយវាឥតគិតថ្លៃ។
អ្នកផ្តល់សេវាកម្មលេងល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី តម្រូវឱ្យផ្តល់មធ្យោបាយដើម្បីដកខ្លួនឯងចេញ។
អ្នកអាចរៀបចំកិច្ចការនេះដោយផ្ទាល់តាមរយៈសេវាកម្ម ឬតាមរយៈអ្នកប្រឹក្សាយោបល់សម្រាប់ការលេង
ល្បែងសុីសង តាមលេខ 1800 858 858។
កន្លែងលេងល្បែងស៊ីសងនៅ ACT រួមមានក្លឹប សណ្ឋាគារ ភោជនីយដ្ឋានមានកន្លែងលក់គ្រឿងស្រវឹង កាស៊ីណូ និងកន្លែងផ្តល់ការលេងល្បែងសុីសងនានា TABCORP ACT។ បុគ្គលម្នាក់អាចស្នើសុំជំនួយពីកន្លែងលេងល្បែងសុីសង (តាមរយៈមន្ត្រីទំនាក់ទំនងការលេងល្បែង
សុីសង) សេវាកម្មគាំទ្រការលេងល្បែងសុីសង (ACT’s Gambling Support Service) របស់រដ្ឋធានីខែនប៊ើរ៉ា ឬទទួលបានប័ណ្ណដកខ្លួនឯងចេញ ហើយជូនប័ណ្ណនោះដោយផ្ទាល់ដល់គណៈកម្មការល្បែងប្រណាំង
សេះ និងល្បែងស៊ីសងក្នុងរដ្ឋធានីខែនប៊ើរ៉ា (គណៈកម្មការ) (ACT Gambling and Racing Commission) ។
អ្នកអាចទទួលបានព័ត៌មានបន្ថែមដោយការទាក់ទងគណៈកម្មការ៖
អ៊ីម៉ែល៖[email protected]
ទូរស័ព្ទ៖(02) 6207 0359 (ជម្រើសទី3)
គណៈកម្មការល្បែងប្រណាំងសេះ និងល្បែងស៊ីសងក្នុងរដ្ធធានីខែនប៊ើរ៉ា
BetStop – ការចុះឈ្មោះការដកខ្លួនដោយខ្លួនឯងជាតិ (BetStop – the National Self-Exclusion Register™)
BetStop – the National Self-Exclusion Register™ គឺជាសេវាកម្មជាតិដោយឥតគិតថ្លៃ ដើម្បីដកខ្លួនចេញពីសេវាកម្មភ្នាល់តាមអ៊ីនធឺណិត និងទូរស័ព្ទដែលមានអាជ្ញាប័ណ្ណពីប្រទេសអូស្ត្រាលីទាំងអស់ក្នុងជំហានតែមួយ។ ស្វែងយល់បន្ថែមអំពី BetStop – the National Self-Exclusion Register™ ឬទាក់ទង ACT Gambling Support Service ប្រសិនបើអ្នកចង់ឱ្យជំនួយរបស់យើងចុះឈ្មោះ។
សេវាកម្មគាំទ្រសម្រាប់ការលេងល្បែងសុីសងក្នុងរដ្ឋធានីខខែនប៊ើរ៉ា (ACT Gambling Support Service) ធ្វើការក្នុងភាពជាដៃគូជាមួយសេវាកម្មប្រឹក្សាយោបល់ហិរញ្ញវត្ថុដែលយកចិត្តទុកដាក់ (Care Financial Counselling Service) ដើម្បីជួយមនុស្សដែលមានភាពតានតឹងហិរញ្ញវត្ថុ ការផ្តល់ការប្រឹក្សាយោបល់ និងព័ត៌មានអំពីបញ្ហាហិរញ្ញវត្ថុ។
សេវាកម្មប្រឹក្សាយោបល់ផ្ដោតការយកចិត្តទុកដាក់ផ្នែកហិរញ្ញវត្ថុ (Care Financial Counselling Service) អាច៖
- វាយតម្លៃហិរញ្ញវត្ថុរបស់អ្នក ពន្យល់ពីជម្រើសរបស់អ្នក និងធ្វើការជាមួយអ្នកដើម្បីបង្កើតផែនការដោយផ្អែកលើអាទិភាព និងគោលដៅរបស់អ្នក។
- ផ្តល់ព័ត៌មាន និងគន្លឹះហិរញ្ញវត្ថុ រួមទាំងរបៀបការពារទ្រព្យសម្បត្តិ។
- ចរចាជាមួយអ្នកផ្តល់សេវាកម្មប្រើប្រាស់របស់អ្នក (អគ្គិសនី ឧស្ម័ន ទូរស័ព្ទ)
- ធ្វើការជាមួយមនុស្សពេញវ័យ ឬគូស្វាមីភរិយា ដើម្បីបង្កើតប្រព័ន្ធមានប្រសិទ្ធភាពដែលគាំទ្រដល់
ទំនាក់ទំនងដ៏ល្អ។
- បញ្ជូនអ្នកទៅកាន់សេវាកម្មជំនួយឯកទេសផ្សេងទៀតដែលអ្នកប្រហែលជាត្រូវការ រួមទាំងការប្រឹក្សា
យោបល់ សេវាកម្មផ្លូវច្បាប់ និងការសង្គ្រោះបន្ទាន់ ហើយនិងការបន្ធូរបន្ថយការផាកពិន័យ
ស្វែងយល់បន្ថែមអំពីធនធានរបស់សេវាកម្មប្រឹក្សាយោបល់ផ្ដោតការយកចិត្តទុកដាក់ផ្នែកហិរញ្ញវត្ថុ (Care Financial Counselling Service) ឬហៅទូរស័ព្ទទៅលេខ 02 6257 1788។
ពេលខ្លះការនិយាយជាមួយមនុស្សម្នាក់ដែល 'បានធ្លាប់នៅនៅទីនោះ ធ្លាប់បានធ្វើដូចនោះ' អាចមានប្រយោជន៍សម្រាប់ការស្តាឡើងវិញរបស់អ្នកផ្ទាល់ ជាពិសេសនៅពេលដែលពិបាកនិយាយអំពីវាជាមួយអ្នកដទៃទៀត។ យើងផ្តល់ជម្រើសសម្រាប់ជំនួយពីមិត្តភ័ក្តិដូចគ្នា។ .