មិត្តភាព (Amity)

មិត្តភាព (Amity)គឺជាសេវាកម្មផ្តល់ព័ត៌មាន ការគាំទ្រ និងការប្រឹក្សាយោបល់ សម្រាប់អ្នកដែលជួបប្រទះគ្រោះថ្នាក់ដោយសារតែការលេងល្បែងស៊ីសង និងមនុស្សដែលខ្លួនស្រឡាញ់។ សេវាកម្មគឺឥតគិតថ្លៃ លាក់ការសម្ងាត់ និងប្រតិបត្តិការទូទាំងរដ្ឋ។

ការប្រឹក្សាយោបល់ដោយជួបផ្ទាល់អាចរកបានតាមរយៈ មិត្តភាព (Amity) ឬតាមទូរស័ព្ទដោយឥតគិតថ្លៃ ខ្សែទូរស័ព្ទជំនួយសម្រាប់ការលេងល្បែងស៊ីសង (Gambling Helpline) មានដំណើរការ 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្តាហ៍៖ 1800 858 858

មិត្តភាព (Amity)

ជំនួយជាភាសាផ្សេងៗក្រៅពីភាសាអង់គ្លេស

ប្រសិនភាសាអង់គ្លេសមិនមែនជាភាសាដំបូងរបស់អ្នក ការគាំទ្រគឺអាចរកបានសម្រាប់សហគមន៍មានភាពចម្រុះខាងវប្បធម៌ និងភាសា។. 

ភាសាដទៃទៀត

សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរ (TIS)

ប្រសិនបើអ្នកចង់បានការគាំទ្រ និងដំបូន្មានដោយឥតគិតថ្លៃ និងលាក់ការសម្ងាត់ពី មិត្តភាព (Amity) ប៉ុន្តែចង់និយាយជាមួយនរណាម្នាក់ជាភាសាទីមួយរបស់ខ្លួន អ្នកនៅតែអាចទទួលបានជំនួយដែលអ្នកត្រូវការ៖

  • សូមហៅទូរស័ព្ទទៅ សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរ (TIS) តាមលេខ 131 450
  • សូមស្នើសុំដើម្បីនិយាយទៅកាន់ មិត្តភាព (Amity) តាមលេខ 1800 858 858

 ជាភាសារបស់អ្នក។

  • សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរនឹងទូរស័ព្ទទៅកាន់ មិត្តភាព (Amity) សម្រាប់អ្នក។

ការហៅទូរស័ព្ទទៅកាន់សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរមានតម្លៃ

ស្មើគ្នានឹងតម្លៃនៃការហៅទូរស័ព្ទពីលើតុក្នងតំបន់។ មានការគិតតម្លៃបន្ថែមសម្រាប់ទូរស័ព្ទដៃ។

សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរ (TIS)

Title immediate help cald 0

តើអ្នកកំពុងស្វែងរកការគាំទ្រប្រភេទណា?

មិត្តភាព (Amity) ផ្តល់ព័ត៌មាន ការគាំទ្រ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ និងលាក់ការសម្ងាត់ ដល់មនុស្សដែលរងផលប៉ះពាល់ដោយការលេងល្បែងសុីសង។ សេវាកម្មរួមមាន៖

  • ការគាំទ្រប្រកបដោយវិជ្ជាជីវៈសម្រាប់បុគ្គលទាំងឡាយណាដែលជួបបញ្ហាការលេងល្បែង

សុីសងរបស់ពួកគេ

  • ការគាំទ្រប្រកបដោយវីជ្ជាជីវៈសម្រាប់មិត្តភក្តិនិងគ្រួសារនៃបុគ្គលដែលជួបបញ្ហាលេងល្បែងសុីសង។

មិត្តភាព (Amity្) អាចជួយអ្នកដើម្បី៖

  • យល់ដឹងពីការជំរុញចំណង់របស់អ្នកចំពោះល្បែងសុីសង
  • ប្រើយុទ្ធសាស្ត្រសម្រាប់ទប់ទល់នឹងចំណង់ចំពោះល្បែងសុីសង
  • ជួយអ្នកតាមរយៈដំណើរការនៃការផ្លាស់ប្ដូរអាកប្បកិរិយា

យើងផ្តល់ជូនសេវាកម្មព័ត៌មាន និងការប្រឹក្សាយោបល់ដោយជួបផ្ទាល់ តាមអុីម៉េល និងតាមទូរស័ព្ទ។ 

មិត្តភាព (Amity) មានទីតាំងនៅ 155 Stuart Highway, Parap in Darwin។ លេខទូស័ព្ទគឺ(08) 8944 6565

ការកាត់បន្ថយគ្រោះថ្នាក់ពីការលេងល្បែងសុីសង និងកម្មវិធីអប់រំ (Gambling Harm Minimisation and Education Program) ត្រូវបានផ្តល់ថវិកាដោយរដ្ឋាភិបាលដែនដីភាគខាងជើង្ (NT) តាមរយៈ កម្មវិធីថវិកាជាប្រយោជន៍ដល់សហគមន៍ (Community Benefit Fund Program) ។

1800 858 858

Amity សេវាកម្មសហគមន៍ (Community Services)

មានវគ្គប្រឹក្សាសម្ងាត់ និងឥតគិតថ្លៃ។   
ឥតគិតថ្លៃ៖ 1800 684 372   
ទូរស័ព្ទ៖ (08) 8944 6565 
អ៊ីមែល៖ [email protected]    
គេហទំព័រ៖ www.amity.org.au

Holyoake – អាលីស ស្ព្រីង (Alice Springs)

ការព្យាបាលការលេងល្បែង
ទូរស័ព្ទ៖ (08) 8952 5899

មធ្យោបាយដ៏ល្អក្នុងការគ្រប់គ្រងគឺការសម្រេចបិទ ហាមប្រាម ឬរារាំងខ្លួនអ្នកពីកន្លែងលេងល្បែងស៊ីសងមួយ ឬច្រើន ឬបណ្តាសេវាកម្មអនឡាញ ដោយគ្មានការរារែក។ នេះហៅថាការដកខ្លួនឯងចេញ។

ការដកខ្លួនឯងចេញអាចជួយបាន ប្រសិនអ្នកចង់កាត់បន្ថយ សម្រាក ឬដកខ្លួនចេញសម្រាប់គោលបំណង

ល្អ។ អ្នកជ្រើសរើសកន្លែងដែលអ្នកមិនចង់ទៅ។ អ្នកណាក៏អាចធ្វើបាន ហើយវាឥតគិតថ្លៃ។

អ្នកផ្តល់សេវាកម្មលេងល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី តម្រូវឱ្យផ្តល់មធ្យោបាយដើម្បីដកខ្លួនឯងចេញ។

អ្នកអាចរៀបចំកិច្ចការនេះដោយផ្ទាល់តាមរយៈសេវាកម្ម ឬតាមរយៈអ្នកប្រឹក្សាយោបល់សម្រាប់ការលេង

ល្បែងសុីសង តាមលេខ 1800 858 858

ព័ត៌មានបន្ថែមស្តីពីការដកខ្លួនឯងចេញពីការលេងល្បែងសុីសង នៅក្នុងដែនដីអូស្តា្រលីភាគខាងជើង អាចរកបាននៅ៖

BetStop – ការចុះឈ្មោះការដកខ្លួនដោយខ្លួនឯងជាតិ (BetStop – the National Self-Exclusion Register™)

BetStop – the National Self-Exclusion Register™ គឺជាសេវាកម្មជាតិដោយឥតគិតថ្លៃ ដើម្បីដកខ្លួនចេញពីសេវាកម្មភ្នាល់តាមអ៊ីនធឺណិត និងទូរស័ព្ទដែលមានអាជ្ញាប័ណ្ណពីប្រទេសអូស្ត្រាលីទាំងអស់ក្នុងជំហានតែមួយ។ ស្វែងយល់បន្ថែមអំពី BetStop – the National Self-Exclusion Register™ ឬទាក់ទង Amity ប្រសិនបើអ្នកចង់ឱ្យជំនួយរបស់យើងចុះឈ្មោះ។ 

BetStop – the National Self-Exclusion Register™

ការប្រឹក្សាយោបល់ហិរញ្ញវត្ថុគឺជាវិធីដ៏ល្អមួយដើម្បីជួយអ្នកឱ្យទទួលបានការគ្រប់គ្រងឡើងវិញ។

អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុគឺជាអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាល ដែលអាចជួយអ្នកដើម្បីរកផ្លូវដោះស្រាយចេញផុតពីការលំបាកផ្នែកលុយកាក់ ដែលជាលទ្ធផលនៃការលេងល្បែងស៊ីសង។

Anglicare NT

ដាវីន (Darwin)(08) 8985 0000
ខាធើរីន (Katherine)(08) 8963 6100
អាលីស ស្ព្រីង (Alice Springs)(08) 8951 8000

ការថែទាំកាតូលិក (Catholic Care) NT

ដាវីន (Darwin)(08) 8944 2000
ខាធើរីន (Katherine)(08) 8971 0777
Tennant Creek(08) 8962 3065

Talk to someone