សេវាកម្មជំនួយសម្រាប់អ្នកលេងល្បែងស៊ីសងរបស់រដ្ឋថាសម៉ានៀ (Gambler’s Help Tasmania)

សេវាកម្មជំនួយសម្រាប់អ្នកលេងល្បែងស៊ីសងរបស់រដ្ឋថាសម៉ានៀ (Gambler’s Help Tasmania)គឺជាសេវាកម្មផ្តល់ព័ត៌មាន ការគាំទ្រ និងការប្រឹក្សាយោបល់ សម្រាប់អ្នកដែលជួបប្រទះគ្រោះថ្នាក់ដោយសារតែការលេងល្បែងស៊ីសង និងមនុស្សដែលខ្លួនស្រឡាញ់។ សេវាកម្មគឺឥតគិតថ្លៃ លាក់ការសម្ងាត់ និងប្រតិបត្តិការទូទាំងរដ្ឋ។ ការប្រឹក្សាយោបល់ដោយជួបផ្ទាល់អាចរកបានតាមរយៈ សេវាកម្មជំនួយសម្រាប់អ្នកលេងល្បែងស៊ីសងរបស់រដ្ឋថាសម៉ានៀ (Gambler’s Help Tasmania)ឬតាមទូរស័ព្ទដោយឥតគិតថ្លៃ ខ្សែទូរស័ព្ទជំនួយសម្រាប់ការលេងល្បែងស៊ីសង (Gambling Helpline) មានដំណើរការ 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្តាហ៍៖ 1800 858 858។ 

សេវាកម្មជំនួយសម្រាប់អ្នកលេងល្បែងស៊ីសងរបស់រដ្ឋថាសម៉ានៀ (Gambler’s Help Tasmania)

ជំនួយជាភាសាផ្សេងៗក្រៅពីភាសាអង់គ្លេស

ប្រសិនភាសាអង់គ្លេសមិនមែនជាភាសាដំបូងរបស់អ្នក ការគាំទ្រគឺអាចរកបានសម្រាប់សហគមន៍មានភាពចម្រុះខាងវប្បធម៌ និងភាសា។.

វាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរ

តើអ្នកកំពុងស្វែងរកការគាំទ្រប្រភេទណា?

អង្គការ Anglicare របស់រដ្ឋថាសម៉ានៀ (AnglicareTasmania) ផ្តល់សេវាកម្មដោយឥតគិតថ្លៃ និងជួបផ្ទាល់ជាច្រើន សម្រាប់មនុស្សដែលរងផលប៉ះពាល់ពីការលេងល្បែងសុីសង រួមមាន៖

  • ការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ និងលាក់ការសម្ងាត់សម្រាប់អ្នកដែលមានបញ្ហាពីការលេង

ល្បែងស៊ីសង

  • ការប្រឹក្សាយោបល់រួមមានក្រុមគាំទ្រដែលមានការសម្របសម្រួលសម្រាប់មនុស្សដែលមានបញ្ហាពីការលេងល្បែងស៊ីសង និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិរបស់ពួកគេ
  • ការប្រឹក្សាយោបល់ហិរញ្ញវត្ថុដើម្បីមនុស្សដែលមានបញ្ហាប្រាក់ទាក់ទងនឹងការលេងល្បែងសុីសង
  • ការរៀបចំការដកខ្លួនឯងចេញ

សេវាកម្មសម្រាប់ការលេងល្បែងស៊ីសងនៅក្នុងរដ្ឋថាសម៉ានៀ (Tasmania)

ជំនួយសម្រាប់អ្នកលេងល្បែងសុីសង ដែលេជាសេវាកម្មប្រឹក្សាយោបល់អាចរកបាននៅក្នុងតំបន់៖

  • ប៊ើនី (Burnie)
  • ឌីវ៉នផត(Devonport)
  • ឡនសេសថុន (Launceston)
  • ហ្ក្លេនណចជី (Glenorchy)
  • សរែល (Sorrell)
  • ហូបាត (Hobart)។

សេវាកម្មផ្សព្វផ្សាយក៏អាចមានផងដែរនៅខាងក្រៅទីតាំងនានានៃទីក្រុង។

សូមទាក់ទង អង្គការ Anglicare Tasmania តាមលេខ 1800 243 232។

ព័ត៌មានអំពីសេវាកម្មប្រឹក្សាយោបល់

1800 243 232

ខ្សែទូរស័ព្ទជំនួយសម្រាប់អ្នកលេងល្បែងសុីសងក្នុងរដ្ឋថាសម៉ានៀ (Gambler Helpline Tasmania) ផ្តល់ការប្រឹក្សាយោបល់តាមទូរស័ព្ទ ក៏ដូចជាការបញ្ជូនទៅកាន់សេវាកម្មការប្រឹក្សាយោបល់ដោយជួបផ្ទាល់។ ការហៅទូរសព្ទទៅកាន់ខ្សែទូរស័ព្ទជំនួយគឺមិនគិតថ្លៃពីទូរស័ព្ទលើតុ ហើយនឹងមិនត្រូវបានរាយបញ្ជីក្នុង

វិក្កយបត្រទូរស័ព្ទរបស់អ្នកទេ (បើទោះជាអាចរាយបញ្ជីក្នុងវិក្កយបត្រទូរស័ព្ទដៃ)។ នរណាម្នាក់ដែលរងផលប៉ះពាល់ពីការលេងល្បែងសុីសង រួមទាំងការលេងល្បែងសុីសងរបស់អ្នកដទៃ អាចហៅទូរស័ព្ទទៅ ខ្សែទូរស័ព្ទជំនួយសម្រាប់ការលេងល្បែងសុីសងក្នុងរដ្ឋថាសម៉ានៀ ដែលមាន 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្តាហ៍។

1800 858 858

ការដកខ្លួនឯងចេញការពារមនុស្សពីគ្រោះថ្នាក់នៃការលេងល្បែងស៊ីសងដោយដាក់ការរឹតត្បិតដល់ការចូលទៅកាន់សកម្មភាព ឬកន្លែងលេងល្បែងសុីសង។ ការដកខ្លួនឯងចេញតាមទីកន្លែង អនុញ្ញាតឱ្យគេដកមនុស្សចេញពីកន្លែងលេងល្បែងសុីសងមួយកន្លែង ឬច្រើនកន្លែង។ ការនេះត្រូវបានរៀបចំឡើងតាមរយៈអ្នកប្រឹក្សាយោបល់នៃសេវាកម្មជំនួយសម្រាប់អ្នកលេងល្បែងសុីសង។ សូមទាក់ទង អង្គការ Anglicareតាមលេខ 1800 243 232។ 

ការដកខ្លួនឯងចេញដែលមានមូលដ្ឋានតាមអនឡាញអនុញ្ញាតឱ្យមនុស្សត្រូវបានដកចេញពីសេវាកម្មភ្នាល់តាមអនឡាញរបស់ក្រុមហ៊ុនល្បែងសុីសងជាក់លាក់មួយ។ នេះជាធម្មតាអាចត្រូវបានធ្វើតាមរយៈកម្មវិធី ឬការកំណត់វិបសាយ។ អង្គការ Anglicare ក៏អាចជួយក្នុងដំណើរការនេះបានផងដែរ។.

ដើម្បីរៀបចំការដកខ្លួនឯងចេញ

សម្រាប់ព័ត៌មានបន្ថែមអំពីការដកខ្លួនឯងចេញ

BetStop – ការចុះឈ្មោះការដកខ្លួនដោយខ្លួនឯងជាតិ (BetStop – the National Self-Exclusion Register™)

BetStop – the National Self-Exclusion Register™ គឺជាសេវាកម្មជាតិដោយឥតគិតថ្លៃ ដើម្បីដកខ្លួនចេញពីសេវាកម្មភ្នាល់តាមអ៊ីនធឺណិត និងទូរស័ព្ទដែលមានអាជ្ញាប័ណ្ណពីប្រទេសអូស្ត្រាលីទាំងអស់ក្នុងជំហានតែមួយ។ ស្វែងយល់បន្ថែមអំពី BetStop – the National Self-Exclusion Register™ ឬទាក់ទង Gambler’s Help Tasmania ប្រសិនបើអ្នកចង់ឱ្យជំនួយរបស់យើងចុះឈ្មោះ។ 

BetStop – the National Self-Exclusion Register™

អង្គការ Anglicareក្នុងរដ្ឋថាសម៉ានៀ (Anglicare Tasmania) ផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃ ឯករាជ្យ និងមិនមានការវិនិច្ឆ័យ។

ការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ អាចជួយបានជាមួយនឹង៖

  • ការធ្វើថវិកា
  • ការគ្រប់គ្រងបំណុល
  • ច្បាប់ឥណទានរបស់អ្នកប្រើប្រាស់
  • ការអនុវត្តការង្រឹងបំណុល
  • ក្ស័យធន
  • គោលនយោបាយលើការលំបាកក្នុងឧស្សាហកម្
  • សម្បទានរបស់រដ្ឋាភិបាល។

អ្នកប្រឹក្សាយោបល់ក៏អាចបញ្ជូនអ្នកបន្តទៅកាន់សេវាកម្មមានប្រយោជន៍ផ្សេងទៀតផងដែរ។

សូមទូរស័ព្ទទៅខ្សែទូរស័ព្ទជំនួយជាតិ តាមលេខ 1800 007 007 ហើយអ្នកនឹងត្រូវបានផ្ទេរទៅឱ្យអ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្នុងរដ្ឋថាសម៉ានៀ។

ការបណ្តុះបណ្តាលសម្រាប់ការគ្រប់គ្រងខ្លួន និងការស្តាឡើងវិញ (SMART) គឺជាកម្មវិធីជាក្រុមដែលផ្តល់បរិយាកាសគាំទ្រសម្រាប់មនុស្សដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការផ្លាស់ប្តូរឥរិយាបទដែលមានបញ្ហាទាក់ទងនឹងការលេងល្បែងសុីសង។

អង្គការ Anglicare ក្នុងរដ្ឋថាសម៉ានៀ រៀបចំការប្រជុំក្រុមស្តាឡើងវិញ SMART ដោយមិនគិតថ្លៃ និងជួបផ្ទាល់ រៀងរាល់សប្តាហ៍នៅឡនសេសថុន ហូបាត និង ហ្គ្លែនណចឈី។ ការប្រជុំតាមអនឡាញក៏មានផងដែរ។

សូមចុះឈ្មោះសម្រាប់សេវាកម្មក្រុមស្តាឡើងវិញSMART ដោយចូលទៅកាន់ Anglicare ក្នុងរដ្ឋថាសម៉ានៀ ឬស្វែងយល់បន្ថែមអំពីវគ្គទាំងនេះ ដោយទូរស័ព្ទទៅលេខ 1800 243 232 ឬតាមរយៈអ៊ីម៉ែល [email protected]

SMARTសេវាកកម្មស្តាឡើងវិញ| Anglicare ក្នុងរដ្ឋថាសម៉ានៀ

គ្រួសារ និងមិត្តភក្តិ

វគ្គសម្រាប់ក្រុមស្តាឡើងវិញ SMART ដែលបានបង្កើតឡើងដើម្បីគាំទ្រមិត្តភ័ក្តិ ឬសមាជិកគ្រួសារដែលរងផលប៉ះពាល់ពីការលេងល្បែងសុីសងរបស់អ្នកដទៃ ក៏មានផងដែរ។

វគ្គសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ SMART

ការគាំទ្រច្បាប់អាចរកបានតាមរយៈអង្គការជំនួយច្បាប់ (Legal Aid) សម្រាប់ពលរដ្ឋថាសម៉ានៀ។.

ជំនួយច្បាប់ (Legal Aid) 

Talk to someone