ការយល់ដឹងពីបញ្ហាល្បែងស៊ីសងរបស់រដ្ឋអូស្រ្តាលីភាគខាងលិច (GambleAware WA)

ការយល់ដឹងពីបញ្ហាល្បែងស៊ីសងរបស់រដ្ឋអូស្រ្តាលីភាគខាងលិច (GambleAware WA) គឺជាសេវាកម្មផ្តល់ព័ត៌មាន ការគាំទ្រ និងការប្រឹក្សាយោបល់ សម្រាប់អ្នកដែលជួបប្រទះគ្រោះថ្នាក់ដោយសារតែការលេងល្បែងស៊ីសង និងមនុស្សដែលខ្លួនស្រឡាញ់។ សេវាកម្មគឺឥតគិតថ្លៃ លាក់ការសម្ងាត់ និងប្រតិបត្តិការទូទាំងរដ្ឋ។ 

ការប្រឹក្សាយោបល់ដោយជួបផ្ទាល់អាចរកបានតាមរយៈ ការយល់ដឹងពីបញ្ហាល្បែងស៊ីសងរបស់រដ្ឋអូស្រ្តាលីភាគខាងលិច (GambleAware WA) ឬតាមទូរស័ព្ទដោយឥតគិតថ្លៃ ខ្សែទូរស័ព្ទជំនួយសម្រាប់ការលេងល្បែងស៊ីសង (Gambling Helpline) មានដំណើរការ 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្តាហ៍៖ 1800 858 858។.

ការយល់ដឹងពីបញ្ហាល្បែងស៊ីសងរបស់រដ្ឋអូស្រ្តាលីភាគខាងលិច (GambleAware WA)

ជំនួយជាភាសាផ្សេងៗក្រៅពីភាសាអង់គ្លេស

ប្រសិនភាសាអង់គ្លេសមិនមែនជាភាសាដំបូងរបស់អ្នក ការគាំទ្រគឺអាចរកបានសម្រាប់សហគមន៍មានភាពចម្រុះខាងវប្បធម៌ និងភាសា។.

ភាសាដទៃទៀត

តើអ្នកកំពុងស្វែងរកការគាំទ្រប្រភេទណា?

ការនិយាយទៅកាន់នរណាម្នាក់អំពីការលេងល្បែងសុីសងរបស់អ្នកអាចធ្វើអោយមានការផ្លាស់ប្តូរយ៉ាងខ្លាំង

ដល់ជីវិតរបស់អ្នក។ វាអាចជួយអ្នកឱ្យទទួលបាននូវទស្សនៈកាន់តែប្រសើរឡើងអំពីរបៀបដែលវាប៉ះពាល់

ដល់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក ហើយនាំឱ្យអ្នកចាត់វិធានការដើម្បីធ្វើការផ្លាស់ប្តូរយូរអង្វែង។

ខ្សែទូរស័ព្ទគឺឥតគិតថ្លៃ បើក 24 ម៉ោង ក្នុងមួយថ្ងៃ ការហៅទូរសព្ទទាំងអស់គឺអនាមិក ហើយនឹងមិនត្រូវចុះបញ្ជីក្នុងវិក្កយបត្រទូរស័ព្ទរបស់អ្នកទេ ប្រសិនការហៅចេញពីទូរស័ព្ទលើតុប្រើខ្សែ។ ប្រសិនអ្នកមិនលេងល្បែងសុីសងទេ ប៉ុន្តែអ្នកត្រូវបានរងផលប៉ះពាល់ពីការលេងល្បែងសុីសង អ្នកអាចហៅទូរស័ព្ទដើម្បីស្វែងយល់បន្ថែមអំពីបញ្ហាទាក់ទងនឹងការលេងល្បែងស៊ីសង

1800 858 858

ជំនួយសម្រាប់ការលេងល្បែងសុីសងរបស់មជ្ឈមណ្ឌលថែទាំក្នុងរដ្ឋអូស្ត្រាលីភាគខាងលិច (Centrecare Gambling Help WA)

ជំនួយសម្រាប់ការលេងល្បែងសុីសងរបស់មជ្ឈមណ្ឌលថែទាំក្នុងរដ្ឋអូស្ត្រាលីភាគខាងលិច (Centrecare Gambling Help WA) គឺជាសេវាកម្មឥតគិតថ្លៃសម្រាប់មនុស្សដែលរងផលប៉ះពាល់ពីគ្រោះថ្នាក់នៃការ

លេងល្បែងសុីសង ដៃគូ និងគ្រួសាររបស់ពួកគេ។វាផ្តល់នូវបរិយាកាសគាំទ្រដើម្បីនិយាយ

អំពីផលប៉ះពាល់ដែលការលេងល្បែងសុីសងមានលើជីវិតរបស់ពួកគេ ក៏ដូចជាឱកាសដើម្បីស្វែងយល់

ពីមធ្យោបាយថ្មីដើម្បីគ្រប់គ្រងឥរិយាបថ។

ជំនួយដោយជួបផ្ទាល់គឺអាចរកបានតាមរយៈ មជ្ឈមណ្ឌលថែទាំនៅក្នុងទីតាំងទាំងប្រាំបួន នៅទូទាំងទីក្រុង និងតំបន់នៃរដ្ឋអូស្ត្រាលីភាគខាងលិច ដែលផ្តល់ជំនួយសម្រាប់ការលេងល្បែងសុីសងក្នុងរដ្ឋអូស្ត្រាលី

ភាគខាងលិច (Gambling Help WA) ភើត (Perth), បាន់ប៊ើរី (Bunbury), ខែននីងថុន (Cannington), មីដឡែន (Midland), អេសព្រែន្ស (Esperance), ហ្គសណែល្ស (Gosnells), ជូនដាឡាប់ (Joondalup), ខាលហ្គោលី (Kalgoorlie) និងមៀរ៉ាប៊ូកា (Mirrabooka)។ សូមហៅទូរស័ព្ទដើម្បីធ្វើការណាត់ជួបនៅថ្ងៃនេះ។

08 9325 5133

ការប្រឹក្សាយោបល់ជាលក្ខណៈបុគ្គល និងគូស្វាមីភរិយា 
វគ្គប្រឹក្សាយោបល់ជាទៀងទាត់ត្រូវបានផ្តល់ជូនដល់បុគ្គល ដៃគូ ឬសមាជិកគ្រួសាររបស់ពួកគេ ដើម្បីពិភាក្សាអំពីកង្វល់របស់ពួកគេស្តីពីឥរិយាបទនៃការលេងល្បែងស៊ីសង។

ក្រុម
មនុស្សដែលចង់ទទួលបានជំនាញ និងទំនុកចិត្តក្នុងការគ្រប់គ្រងអាកប្បកិរិយាបទក្នុងការលេងល្បែងសុីសង ក្នុងបរិយាកាសជាក្រុមដែលមានការគាំទ្រ អាចចូលប្រើកម្មវិធីនេះបាន។ កម្មវិធីជាក្រុមនេះដំណើរការជាង 10 សប្តាហ៍ ហើយផ្តល់ឱ្យអ្នកចូលរួមនូវឱកាសសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន ការយល់ដឹង និងការរៀនសូត្រតាមរយៈលំហាត់ដែលមានរចនាសម្ព័ន្ធ។ 

ព្រឹត្តិការណ៍ជាក្រុម

មធ្យោបាយដ៏ល្អក្នុងការគ្រប់គ្រងគឺការសម្រេចបិទ ហាមប្រាម ឬរារាំងខ្លួនអ្នកពីកន្លែងលេងល្បែងស៊ីសងមួយ ឬច្រើន ឬបណ្តាសេវាកម្មអនឡាញ ដោយគ្មានការរារែក។ នេះហៅថាការដកខ្លួនឯងចេញ។

ការដកខ្លួនឯងចេញអាចជួយបាន ប្រសិនអ្នកចង់កាត់បន្ថយ សម្រាក ឬដកខ្លួនចេញសម្រាប់គោលបំណង
ល្អ។ អ្នកជ្រើសរើសកន្លែងដែលអ្នកមិនចង់ទៅ។ អ្នកណាក៏អាចធ្វើបាន ហើយវាឥតគិតថ្លៃ។ 
អ្នកផ្តល់សេវាកម្មលេងល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី តម្រូវឱ្យផ្តល់មធ្យោបាយដើម្បីដកខ្លួនឯងចេញ។

អ្នកអាចរៀបចំកិច្ចការនេះដោយផ្ទាល់តាមរយៈសេវាកម្ម ឬតាមរយៈអ្នកប្រឹក្សាយោបល់សម្រាប់ការលេង
ល្បែងសុីសង តាមលេខ 1800 858 858។.

ការដកខ្លួនឯងចេញ
  • គណនីល្បែងសុីសងរបស់អ្នកនឹងត្រូវបានបិទដំណើរការនៅពេលអ្នកហាមឃាត់ខ្លួនអ្នកពីសេវាកម្មភ្នាល់តាមអនឡាញ រួមទាំងកន្លែងផ្តល់ការលេងល្បែងសុីសងTAB។អ្នកនឹងមិនអាចប្រើវាសម្រាប់ការភ្នាល់បានទេ។
  • ការហាមឃាត់អាចជាអចិន្ត្រៃយ៍ ឬអ្នកអាចសម្រាកច្រើនថ្ងៃ សប្តាហ៍ ឬខែ។
  • ខណៈពេលដែលអ្នកត្រូវបានរារាំង អ្នកអាចដកប្រាក់ដែលនៅសល់ ប៉ុន្តែអ្នកមិនអាចបើកគណនីឡើងវិញបានទេ។

រាល់សេវាកម្មភ្នាល់តាមអនឡាញស្របច្បាប់មានឧបករណ៍ដើម្បីជួយអ្នករក្សាការចំណាយរបស់អ្នកឱ្យនៅក្នុងការត្រួតពិនិត្យ។ អ្នកអាចបង្កើតដែនកំណត់នៃការដាក់ប្រាក់ចូល និងដកប្រាក់ចេញជាមួយពួកគេ ហើយថែមទាំងដាក់ការដកខ្លួនឯងចេញនៅនឹងកន្លែងផងដែរ។

នេះគឺជាតំណភ្ជាប់មួយចំនួនដើម្បីជួយអ្នក — អ្នកអាចប្រើ បកប្រែតាម Googleដើម្បីជួយអ្នក ប្រសិនមិនមានការបកប្រែដែលអាចរកបានទេ៖

BetStop – ការចុះឈ្មោះការដកខ្លួនដោយខ្លួនឯងជាតិ (BetStop – the National Self-Exclusion Register™)

BetStop – ការចុះឈ្មោះការដកខ្លួនដោយខ្លួនឯងជាតិ (BetStop – the National Self-Exclusion Register™)

BetStop – the National Self-Exclusion Register™ គឺជាសេវាកម្មជាតិដោយឥតគិតថ្លៃ ដើម្បីដកខ្លួនចេញពីសេវាកម្មភ្នាល់តាមអ៊ីនធឺណិត និងទូរស័ព្ទដែលមានអាជ្ញាប័ណ្ណពីប្រទេសអូស្ត្រាលីទាំងអស់ក្នុងជំហានតែមួយ។ ស្វែងយល់បន្ថែមអំពី BetStop – the National Self-Exclusion Register™ ឬទាក់ទង GambleAware WA ប្រសិនបើអ្នកចង់ឱ្យជំនួយរបស់យើងចុះឈ្មោះ។ 

BetStop – the National Self-Exclusion Register™

កម្មវីធីទប់ស្កាត់ការផ្សាយពាណិជ្ជកម្មតាមអនឡាញ

កម្មវិធីទប់ស្កាត់ការផ្សាយពាណិជ្ជកម្មតាមអនឡាញបន្ថែម AdBlock Plus គឺជាផ្នែកបន្ថែមដោយឥតគិត

ថ្លៃសម្រាប់កម្មវិធីរុករកតាមអ៊ីនធឺណិតដែលរារាំងការផ្សាយពាណិជ្ជកម្មមិនឱ្យបង្ហាញនៅលើគេហទំព័រនានា។ កម្មវិធី AdBlock Plus បិទការផ្សាយពាណិជ្ជកម្មជាច្រើន ខណៈពេលដែលអ្នករុករកវិបសាយ រួមទាំងបដា ការផ្សាយពាណិជ្ជកម្មក្នុងYouTube ការលេាតឡើង និងការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

ជំនួយសម្រាប់ការលេងល្បែងសុីសងក្នុងរដ្ឋអូស្ត្រាលីភាគខាងលិច (Gambling Help WA) ក៏ផ្តល់ជូននូវសេវាកម្មប្រឹក្សាយោបល់ហិរញ្ញវត្ថុដោយឥតគិតថ្លៃសម្រាប់អ្នកដែលជួបប្រទះផលប៉ះពាល់នៃការលំបាកផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីគ្រោះថ្នាក់នៃការលេងល្បែងសុីសង។

ការជួបប្រទះផលប៉ះពាល់នៃការលំបាកផ្នែកហិរញ្ញវត្ថុដែលបង្កឡើងដោយគ្រោះថ្នាក់នៃការលេងល្បែងស៊ីសងអាចធ្វើឲ្យអ្នក និងគ្រួសាររបស់អ្នកមានអារម្មណ៍ថាគ្មានអំណាច តានតឹង បាក់ទឹកចិត្ត ថប់បារម្ភ និងឯកោ។ អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកគ្មានកន្លែងដែលត្រូវទៅ ហើយគ្មាននរណាអាចជួយបានទេ។ តាមការនិយាយទៅកាន់អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុដែលមានការទទួលស្គាល់ អ្នកអាចធ្វើការដោះស្រាយ

ទូទាំងភាពជំពាកចំពិនច្រឡំបល់ ដែលអាចកើតមាននៅពេលដែលមានវិបត្តិហិរញ្ញវត្ថុលេចរូបរាងឡើង។

ការប្រឹក្សាយោបល់ហិរញ្ញវត្ថុ

Talk to someone