ការយល់ដឹងអំពីល្បែងស៊ីសងរបស់រដ្ឋញូវសោវ៉ែល (GambleAware NSW)

ការយល់ដឹងអំពីល្បែងស៊ីសងរបស់រដ្ឋញូវសោវ៉ែល (GambleAware NSW)គឺជាសេវាកម្មផ្តល់ព័ត៌មាន ការគាំទ្រ និងការប្រឹក្សាយោបល់  សម្រាប់អ្នកដែលជួបប្រទះគ្រោះថ្នាក់ដោយសារតែការលេងល្បែងស៊ីសង និងមនុស្សដែលខ្លួនស្រឡាញ់។ សេវាកម្មគឺឥតគិតថ្លៃ លាក់ការសម្ងាត់ និងប្រតិបត្តិការទូទាំងរដ្ឋ។  
ការប្រឹក្សាយោបល់ដោយជួបផ្ទាល់អាចរកបានតាមរយៈ ការយល់ដឹងអំពីល្បែងស៊ីសងរបស់រដ្ឋញូវសោវ៉ែល (GambleAware NSW)ឬតាមទូរស័ព្ទដោយឥតគិតថ្លៃ ខ្សែទូរស័ព្ទជំនួយសម្រាប់ការលេងល្បែងស៊ីសង (Gambling Helpline) មានដំណើរការ 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្តាហ៍៖ 1800 858 858។.

ការយល់ដឹងអំពីល្បែងស៊ីសងរបស់រដ្ឋញូវសោវ៉ែល (GambleAware NSW)  
 

Title immediate help cald 3
ជំនួយជាភាសាផ្សេងៗក្រៅពីភាសាអង់គ្លេស

ប្រសិនភាសាអង់គ្លេសមិនមែនជាភាសាដំបូងរបស់អ្នក ការគាំទ្រគឺអាចរកបានសម្រាប់សហគមន៍មានភាពចម្រុះខាងវប្បធម៌ និងភាសា។.

ភាសាដទៃទៀត

First nations 25
ខ្ញុំចូលចិត្តសេវាកម្មជាតិសាសន៍ដំបូង (First Nations)

ប្រសិនអ្នកព្រួយបារម្ភអំពីការលេងល្បែងស៊ីសង សូមនិយាយជាមួយមនុស្សដែលអ្នកទុកចិត្តស្តីពីការព្រួយបារម្ភរបស់អ្នក។ អង្គការខ្លះសម្រាប់ជាតិសាស៍ដំបូង មានបុគ្គលិកធ្វើការក្នុងទីកន្លែងលេងល្បែងសុីសងដែលអ្នកអាច ជជែកលេងជាមួយបាន។.

ជាតិសាសដំបូង (FIRST NATIONS)

តើអ្នកកំពុងស្វែងរកការគាំទ្រប្រភេទណា?

ការយល់ដឹងអំពីល្បែងសុីសង (GambleAware)

អ្នកប្រឹក្សាយោបល់របស់សេវាកម្មអាចរកបានតាមទូរស័ព្ទឥឡូវនេះ។ សម្រាប់ការគាំទ្រ និងដំបូន្មានដោយឥតគិតថ្លៃ និងលាក់ការសម្ងាត់ សូមទូរស័ព្ទទៅសេវាកម្មតាមលេខ 1800 858 858 ដែលមាន 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្តាហ៍។

1800 858 858

GambleAware កណ្តាលស៊ីដនី (Central Sydney)

ទីតាំងដឹកជញ្ជូនរួមមាន Campsie, Belmore, Camperdown, Ashfield, Lewisham

[email protected]

1800 482 482

GambleAware ភាគខាងលិចស៊ីដនី (South Western Sydney)

ទីតាំងដឹកជញ្ជូនរួមមាន Fairfield, Bankstown, Liverpool, Campbelltown, Bonnyrigg, Wingecarribee, Wollondilly

[email protected]

1800 482 482

GambleAware ភាគអាគ្នេយ៍ទីក្រុងស៊ីដនី (South Eastern Sydney)

ទីតាំងដឹកជញ្ជូនរួមមាន Kogarah, Sutherland, Bondi Junction, Darlinghurst

[email protected]

02 8382 9601

GambleAware ស៊ីដនីខាងជើង និងឆ្នេរកណ្តាល (Northern Sydney & Central Coast)

ទីតាំងដឹកជញ្ជូនរួមមាន Manly Vale, Narrabeen, Ryde, Tuggerah, West Gosford, Wyong, Toukley, San Remo

[email protected]

1300 827 638

GambleAware Murrumbidgee

ទីតាំងដឹកជញ្ជូនរួមមាន Albury, Wagga Wagga, Corowa, Finley, Deniliquin, Holbrook, Glenroy

[email protected]

02 6021 7099

GambleAware NSW កណ្តាល និងខាងជើង (Mid & Northern NSW)

ទីតាំងដឹកជញ្ជូនរួមមាន Coffs Harbour, Grafton, Lismore, Port Macquarie, Tweed Heads

[email protected]

02 6651 4093

GambleAware Illawarra & NSW ភាគខាងត្បូង (Southern NSW)

ទីតាំងដឹកជញ្ជូនរួមមាន Wollongong, Shellharbour, Nowra, Ulladulla, Batemans Bay, Bega, Goulburn, Queanbeyan, Cooma, Harden

[email protected]

02 4267 6600

GambleAware Hunter & New England

ទីតាំងដឹកជញ្ជូនរួមមាន Cardiff, Forster, Gloucester, Maitland, Mayfield, Muswellbrook, Singleton, Taree, Armidale, Glen Innes, Gunnedah, Inverell, Moree, Narrabri, Tamworth

[email protected]

1800 497 065

GambleAware ឆ្ងាយ និងខាងលិច NSW (Far & Western NSW)

ទីតាំងដឹកជញ្ជូនរួមមាន Bathurst, Bourke, Broken Hill, Cobar, Coonamble, Dubbo, Orange

[email protected]

1300 798 258

GambleAware ភ្នំខៀវ និងស៊ីដនីខាងលិច (Blue Mountains & Western Sydney)

ទីតាំងដឹកជញ្ជូនរួមមាន Parramatta, Penrith, Lidcombe, Blacktown, Katoomba, Lithgow, Springwood, Emerton, Richmond

[email protected]

1800 482 482

មធ្យោបាយដ៏ល្អក្នុងការគ្រប់គ្រងគឺការសម្រេចបិទ ហាមប្រាម ឬរារាំងខ្លួនអ្នកពីកន្លែងលេងល្បែងស៊ីសងមួយ ឬច្រើន ឬបណ្តាសេវាកម្មអនឡាញ ដោយគ្មានការរារែក។ នេះហៅថាការដកខ្លួនឯងចេញ។

ការដកខ្លួនឯងចេញអាចជួយបាន ប្រសិនអ្នកចង់កាត់បន្ថយ សម្រាក ឬដកខ្លួនចេញសម្រាប់គោលបំណង

ល្អ។ អ្នកជ្រើសរើសកន្លែងដែលអ្នកមិនចង់ទៅ។ អ្នកណាក៏អាចធ្វើបាន ហើយវាឥតគិតថ្លៃ។

អ្នកផ្តល់សេវាកម្មលេងល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី តម្រូវឱ្យផ្តល់មធ្យោបាយដើម្បីដកខ្លួនឯងចេញ។

អ្នកអាចរៀបចំកិច្ចការនេះដោយផ្ទាល់តាមរយៈសេវាកម្ម ឬតាមរយៈអ្នកប្រឹក្សាយោបល់សម្រាប់ការលេង

ល្បែងសុីសង តាមលេខ 1800 858 858។

កាសុីណូ ក្លឹប ភោជនីយដ្ឋានមានគ្រឿងស្រវឹង និងកន្លែងផ្តល់ការលេងល្បែងសុីសង TAB

អ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលកំណត់កាតព្វកិច្ចរបស់អ្នក រួមទាំងថាអ្នកនឹងមិនត្រូវបានអនុញ្ញាត

ឱ្យចូលទៅក្នុងកន្លែងដែលអ្នកបានបញ្ជាក់នោះទេ។ ប្រសិនអ្នកចូលទៅក្នុងកន្លែងលេងល្បែងសុីសង បុគ្គលិកមានសិទ្ធិដកអ្នកចេញ។

ក្នុងរដ្ឋ NSW ពេលវេលាអប្បបរមាដែលអ្នកអាចដកខ្លួនឯងចេញពីកាស៊ីណូ ក្លឹប និងភោជ្ជនីយដ្ឋានមានគ្រឿង

ស្រវឹង (pubs) គឺ 6 ខែ។ ពេលវេលាអប្បបរមាដែលអ្នកអាចដកខ្លួនឯងចេញពីទីភ្នាក់ងារល្បែងសុីសង TAB និងកន្លែងដែលមានអាជ្ញាប័ណ្ណចូលរួមរបស់ពួកគេគឺ 12 ខែ។

នៅពេលអ្នកបំពេញកិច្ចព្រមព្រៀងដកខ្លួនឯងចេញ អ្នកនឹងត្រូវផ្តល់ជូន៖

  • ច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណដែលមានបិទរូបថត (ប័ណ្ណបើកបរ ឬលិខិតឆ្លងដែន)
  • រូបថតទំហំដូចក្នុងលិខិតឆ្លងដែន
  • បញ្ជីនៃទីកន្លែង ផ្នែកនៃទីកន្លែង និងទីភ្នាក់ងារ កន្លែងផ្តល់ការលេងល្បែងសុីសង TABដែលអ្នកចង់ឱ្យគេរារាំង។

ព័ត៌មាននេះគឺលាក់ការសម្ងាត់។ឈ្មោះនិងរូបថតរបស់អ្នកនឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះរបស់ទី

កន្លែងលេងល្បែងសុីសង ប៉ុន្តែមានតែបុគ្គលិកដែលត្រូវការកំណត់អត្តសញ្ញាណអ្នកប៉ុណ្ណោះ ទើបអាចចូលមើលបញ្ជីនោះបាន។

កាស៊ីណូ ក្លឹប និងភោជនីយដ្ឋានមានគ្រឿងស្រវឹង៖ របៀបហាមឃាត់ខ្លួនអ្នក
  • ដោយជួបផ្ទាល់៖ សូមទាក់ទងទីកន្លែងលេងល្បែងសុីសងដោយផ្ទាល់ ហើយប្រាប់ពួកគេថាអ្នកចង់ដកខ្លួនឯងចេញ។ ពួកគេនឹងពន្យល់ពីអ្វីដែលអ្នកត្រូវធ្វើ ហើយអ្នកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលកំណត់អត្តសញ្ញាណទីកន្លែង ឬផ្នែកនៃទីកន្លែងដែលអ្នកចង់ឱ្យគេរារាំង។
  • តាមរយៈអ្នកប្រឹក្សាយោបល់ល្បែងស៊ីសង៖ អ្នកប្រឹក្សាយោបល់របស់សេវាកម្មយល់ដឹងពីល្បែងសុីសង អាចជួយអ្នកក្នុងការដកខ្លួនឯងចេញពីភោជនីយដ្ឋានមានគ្រឿងស្រវឹង ក្លឹប ទីភ្នាក់ងារកន្លែងផ្តល់លេងល្បែងសុីសងTABឬកាស៊ីណូក្នុងរដ្ឋញូសោធវ៉ែល ដូច្នេះអ្នកមិនចាំបាច់ទៅកន្លែងទាំងនោះទេ។ អ្នកអាចហាមឃាត់ខ្លួនអ្នកពីកន្លែងលេងល្បែងសុីសងរហូតដល់ 35 កន្លែងក្នុងពេលតែមួយ។សូមទាក់ទងជាមួយអ្នកប្រឹក្សាយោបល់ពីការលេងល្បែងស៊ីសង ឬទូរស័ព្ទទៅសេវាកម្មយល់ដឹងពីល្បែងសុីសង GambleAware តាមលេខ 1800 858 858 ដែលលមាន24ម៉ោងក្នុងមួយថ្ងៃ និង7ថ្ងៃក្នុងមួយសប្តាហ៍។

1800 858 858

ទីភ្នាក់ងារផ្តល់កន្លែងលេងល្បែងសុីសងTAB៖ របៀបហាមឃាត់ខ្លួនអ្នក កម្មវិធី BetCare របស់ទីភ្នាក់ងារកន្លែងផ្តល់លេងល្បែងសុីសងTAB

អនុញ្ញាតឱ្យអ្នកបំពេញទម្រង់បែបបទដើម្បីតែងតាំងទីភ្នាក់ងារផ្តល់កន្លែងល្បែងសុីសងTAB រហូតដល់ទៅ 15 ព្រមទាំងសណ្ឋាគារ និងក្លឹបដែលចូលរួម នៅក្នុងរដ្ឋញូសោធវ៉ែល – បូកនឹងគណនីល្បែងសុីសងអនឡាញ

របស់អ្នក។ ដើម្បីស្វែងយល់បន្ថែម សូមទូរស័ព្ទទៅលេខ 1800 882 876 ឬឆែកមើលខិត្តប័ណ្ណ BetCare។

សេវាកម្មភ្នាល់តាមអ៊ីនធឺណិត

BetStop – ការចុះឈ្មោះការដកខ្លួនដោយខ្លួនឯងជាតិ (BetStop – the National Self-Exclusion Register™)

BetStop – the National Self-Exclusion Register™ គឺជាសេវាកម្មជាតិដោយឥតគិតថ្លៃ ដើម្បីដកខ្លួនចេញពីសេវាកម្មភ្នាល់តាមអ៊ីនធឺណិត និងទូរស័ព្ទដែលមានអាជ្ញាប័ណ្ណពីប្រទេសអូស្ត្រាលីទាំងអស់ក្នុងជំហានតែមួយ។ ស្វែងយល់បន្ថែមអំពី BetStop – the National Self-Exclusion Register™ ឬទាក់ទង ACT Gambling Support Service ប្រសិនបើអ្នកចង់ឱ្យជំនួយរបស់យើងចុះឈ្មោះ។ 

BetStop – the National Self-Exclusion Register™

អនុវត្តដើម្បីទប់ស្កាត់សេវាកម្មអនឡាញជាក់លាក់មួយ

  • គណនីល្បែងសុីសងរបស់អ្នកនឹងត្រូវបានបិទដំណើរការនៅពេលអ្នកហាមឃាត់ខ្លួនអ្នកពីសេវាកម្ម

ភ្នាល់តាមអនឡាញ រួមទាំងកន្លែងផ្តល់ការលេងល្បែងសុីសងTAB។អ្នកនឹងមិនអាចប្រើវាសម្រាប់

ការភ្នាល់បានទេ។

  • ការហាមឃាត់អាចជាអចិន្ត្រៃយ៍ ឬអ្នកអាចសម្រាកច្រើនថ្ងៃ សប្តាហ៍ ឬខែ។
  • ខណៈពេលដែលអ្នកត្រូវបានរារាំង អ្នកអាចដកប្រាក់ដែលនៅសល់ ប៉ុន្តែអ្នកមិនអាចបើកគណនី

ឡើងវិញបានទេ។

រាល់សេវាកម្មភ្នាល់តាមអនឡាញស្របច្បាប់មានឧបករណ៍ដើម្បីជួយអ្នករក្សាការចំណាយរបស់អ្នកឱ្យនៅក្នុងការត្រួតពិនិត្យ។ អ្នកអាចបង្កើតដែនកំណត់នៃការដាក់ប្រាក់ចូល និងដកប្រាក់ចេញជាមួយពួកគេ ហើយថែមទាំងដាក់ការដកខ្លួនឯងចេញនៅនឹងកន្លែងផងដែរ។

នេះគឺជាតំណភ្ជាប់មួយចំនួនដើម្បីជួយអ្នក — អ្នកអាចប្រើ បកប្រែតាម Googleដើម្បីជួយអ្នក ប្រសិនមិនមានការបកប្រែដែលអាចរកបានទេ៖

កម្មវិធីទប់ស្កាត់សុហ្វវែ

កម្មវិធីទប់ស្កាត់សុហ្វវែ

អ្នកឯកទេសខាងកម្មវិធីទប់ស្កាត់សុហ្វវែ អាចរារាំងការចូលទៅកាន់វិបសាយល្បែងស៊ីសងតាមអនឡាញ កំព្យូទ័រមេ និងកម្មវិធីទាំងអស់ក្នុងពេលតែមួយ។ វាជាមធ្យោបាយដ៏ល្អមួយក្នុងការជួយបញ្ឈប់កុមារ និងមនុស្សវ័យក្មេងដែលសាកល្បងលេងល្បែងតាមអនឡាញ។

មានកម្មវិធីទប់ស្កាត់សុហ្វវែ 2 ប្រភេទ។ សូមមើលការវាយតម្លៃរបស់អ្នកប្រើប្រាស់ និងការផ្តល់ពិន្ទុដើម្បីសម្រេចថាអ្វីដែលសមស្របសម្រាប់អ្នក។

កម្មវិធីទប់ស្កាត់សុហ្វវែទូទៅ

ជួយឱ្យអ្នកកំណត់សិទ្ធិអនុញ្ញាត ឬការគ្រប់គ្រងដោយមាតាបិតា ដើម្បីទប់ស្កាត់ ឬតាមដានការចូលទៅក្នុងវិបសាយ ឬកម្មវិធីជាច្រើន។

សេវាកម្មនីមួយៗគឺខុសគ្នា ប៉ុន្តែសេវាកម្មទាំងនេះអាចជ្រើសប្រភេទផ្សេងៗនៃមាតិកាអនឡាញ បន្ថែមពីលើការលេងល្បែងស៊ីសង។ វាអាចតាមដានការស្វែងរក ពង្រឹងការស្វែងរកដោយសុវត្ថិភាព និងបង្កើតការដាស់តឿនសម្រាប់ពាក្យដែលមានទង់ដូចជា "បៀ" ឬ "កាស៊ីណូ"។ វាក៏អាចដាក់ដែនកំណត់ពេលវេលាប្រចាំថ្ងៃលើការប្រើប្រាស់ឧបករណ៍ផងដែរ។ ឧទាហរណ៍នៃសេវាកម្មនានាមាន៖

កម្មវីធីសុហ្វវែទប់ស្កាត់ល្បែងសុីសងជាក់លាក់

អនុញ្ញាតឱ្យអ្នកទប់ស្កាត់ការផ្សាយពាណិជ្ជកម្មល្បែងស៊ីសង និងការចូលទៅកាន់វិបសាយលេងល្បែងសុីសង៖

ការប្រឹក្សាយោបល់ហិរញ្ញវត្ថុគឺជាវិធីដ៏ល្អមួយដើម្បីជួយអ្នកឱ្យទទួលបានការគ្រប់គ្រងឡើងវិញ។

អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុគឺជាអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាល ដែលអាចជួយអ្នកដើម្បីរកផ្លូវដោះស្រាយចេញផុតពីការលំបាកផ្នែកលុយកាក់ ដែលជាលទ្ធផលនៃការលេងល្បែងស៊ីសង។

ពួកគេមានទីតាំងនៅទូទាំងរដ្ឋ ញូសោធវ៉ែល ហើយសេវាកម្មរបស់ពួកគេគឺឥតគិតថ្លៃ និងលាក់ការសម្ងាត់។

អ្នកផ្តល់សេវាកម្ម ការយល់ដឹងពីល្បែងសុីសង (GambleAware) ក្នុងតំបន់របស់អ្នកផ្តល់ការប្រឹក្សាយោបល់ហិរញ្ញវត្ថុដោយឥតគិតថ្លៃ។ សូមស្វែងរកទីតាំង និងព័ត៌មានទំនាក់ទំនងលម្អិតនៅទីនេះ ឬដោយការហៅទូរស័ព្ទទៅ ការយល់ដឹងពីល្បែងសុីសង (GambleAware) តាមលេខ 1800 858 858។

មានសេវាកម្មប្រឹក្សាយោបល់ដោយឥតគិតថ្លៃជាច្រើននៅទូទាំងរដ្ឋញូសោធវ៉ែល។ សូមស្វែងរកអ្នកប្រឹក្សាយោបល់ដែលនៅជិតអ្នកនៅលើវិបសាយរបស់សមាគមអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុក្នុងរដ្ឋញូសោធវ៉ែល (Financial Counsellors’ Association of NSW)

1800 858 858

នៅពេលអ្នកហៅទូរស័ព្ទទៅ ការយល់ដឹងពីល្បែងសុីសង (GambleAware) ពួកគេនឹងរៀបចំឱ្យអ្នកនិយាយជាមួយអ្នកប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈរបស់ ការស្វែងយល់ពីល្បែងសុីសង (GambleAware) ដែលនិយាយភាសារបស់អ្នក ឬក៏ស្គាល់វប្បធម៌របស់អ្នក។ ពួកគេអាចប្រើអ្នកបកប្រែភាសាផ្ទាល់មាត់ដើម្បីជួយភ្ជាប់អ្នកទៅអ្នកប្រឹក្សាយោបល់ដែលត្រូវនឹងអ្នក។

1800 858 858

ការយល់ដឹងពីល្បែងសុីសង (GambleAware) និងសេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរ (TIS)

ប្រសិនអ្នកចង់ទទួលបានដំបូន្មាន និងការគាំទ្រដោយឥតគិតថ្លៃនិងលាក់ការសម្ងាត់ដែល

ផ្តល់ដោយ ការយល់ដឹងពីល្បែងសុីសង (GambleAware)ប៉ុន្តែចង់និយាយជាមួយ

នរណាម្នាក់ជាភាសាទីមួយរបស់អ្នក អ្នកនៅតែអាចទទួលបានជំនួយដែលអ្នកត្រូវការ៖

  • សូមហៅទូរស័ព្ទទៅសេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរ (TIS) តាមលេខ 131 450
  • ស្នើសុំនិយាយជាមួយ ការយល់ដឹងពីល្បែងសុីសង (GambleAware) តាមលេខ 1800 858 858 ជាភាសារបស់អ្នក។
  • សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងបកប្រែសរសេរ (TIS) នឹងហៅទូរស័ព្ទទៅ ការយល់ដឹងពីល្បែងសុីសង (GambleAware) សម្រាប់អ្នក។

ការហៅទូរស័ព្ទទៅសេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងសរសេរ (TIS)

សូមស្វែងយល់ពីរបៀបដើម្បីទទួលបានជំនួយច្បាប់ ប្រសិនបញ្ហាច្បាប់របស់អ្នកពាក់ព័ន្ធ
នឹងការលេងល្បែងស៊ីសង។ ការយល់ដឹងពីល្បែងសុីសង (GambleAware) មានព័ត៌មាន តំណភ្ជាប់ និងទំនាក់ទំនង ដើម្បីឲ្យអ្នកចាប់ផ្តើមដំណើររបស់អ្នក។.

Gamble Aware

Events and campaigns

GambleAware Week

What's gambling costing you? Ask the question this GambleAware week 16–23 October 2023. 

GambleAware Week

Reclaim the Game

We want to enjoy sport without betting getting in the way. Reclaim the Game and be gamble aware.

Reclaim the Game

រូប​ភាព
Photograph of woman playing pokies superimposed into photo of office, coworker watches on as she plays. Text says 'Are you gambling with your career?'

Be Aware Visit GambleAware

Gambling can impact our lives and loved ones in ways we might not realised. That’s why we all need to be gamble aware.

GambleAware

Talk to someone