ជំនួយសម្រាប់អ្នកលេងល្បែងស៊ីសង (Gambler’s Help)

ជំនួយសម្រាប់អ្នកលេងល្បែងស៊ីសង (Gambler’s Help) ជួយពលរដ្ឋក្នុងរដ្ឋវិចថូរៀ ឱ្យគ្រប់គ្រងបានជោគជ័យលើការលេងល្បែងស៊ីសងរបស់ពួកគេ។ យើងគាំទ្រមនុស្សដែលជួបប្រទះបញ្ហានានាកើតចេញពីការលេងល្បែងស៊ីសងរបស់ពួកគេផ្ទាល់ ឬពីការលេងល្បែងរបស់នរណាម្នាក់ទៀត។.

ជំនួយសម្រាប់អ្នកលេងល្បែងស៊ីសង (Gambler’s Help) 

សេវាកម្មជំនួយសម្រាប់អ្នកលេងល្បែងស៊ីសងទាំងអស់ (Gambler’s Help) គឺឥតយកថ្លៃ 100%។

សេវាកម្មជំនួយសម្រាប់អ្នកលេងល្បែងស៊ីសង (Gambler’s Help) ត្រូវបានផ្តល់ជូនដោយអង្គការសហគមន៍ជាច្រើននៅទូទាំងតំបន់ទីក្រុង នៅតាមតំបន់ និងទីជនបទនៃរដ្ឋវិចថូរៀ។ សេវាកម្មរួមមានការប្រឹក្សាយោបល់ ដំបូន្មាន និងព័ត៌មានតាមអនឡាញ តាមទូរស័ព្ទ និងតាមការជួបមុខផ្ទាល់។ ក៏មានសេវាកម្មនានាសមស្របសម្រាប់សហគមន៍ជាតិសាសន៌ដំបូង (First Nation) និងការគាំទ្រជាភាសាសម្រាប់សហគមន៍ចម្រុះដែលមានហានិភ័យផ្នែកវប្បធម៌ និងភាសាផងដែរ។

សូមទូរស័ព្ទទៅលេខ1800 858 858 – 24ម៉ោងក្នុងមួយថ្ងៃ និង7ថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់ការគាំទ្រភ្លាមៗ ឬដើម្បីណាត់ពេលជួបពិភាក្សាដោយឥតគិតថ្លៃ និងលាក់ការសម្ងាត់

1800 858 858

ហេតុអ្វីមិនឱ្យពួកយើងហៅទូរស័ព្ទទៅកាន់អ្នក។ វាគឺឥតគិតថ្លៃ និងលាក់ការសម្ងាត់។ សូមស្នើសុំការហៅទូរស័ព្ទត្រឡប់មកវិញឥឡូវនេះ។

ស្នើសុំការហៅត្រឡប់មកវិញ

ការគាំទ្រសម្រាប់មនុស្សដែលមានអាយុក្រោម 25 ឆ្នាំដែលព្រួយបារម្ភអំពីការ

លេងល្បែងស៊ីសងរបស់ពួកគេផ្ទាល់ ឬរបស់អ្នកដទៃគឺអាចរកបាន តាមរយៈខ្សែទូរស័ព្ទរបស់យុវជនសម្រាប់ជំនួយដល់អ្នកលេងល្បែងស៊ីសង (Gambler’s Help Youthline)។ សូមទូរស័ព្ទទៅលេខ 1800 262 376 សម្រាប់ដំបូន្មាន និងការគាំទ្រ 24ម៉ោងក្នុងមួយថ្ងៃ និង7ថ្ងៃក្នុងមួយសប្តាហ៍។ វាមានលក្ខណៈអនាមិក លាក់ការសម្ងាត់ និងឥតគិតថ្លៃ។

សូមស្វែងរកព័ត៌មានបន្ថែមអំពីខ្សែទូរស័ព្ទរបស់យុវជន (Youthline)

បណ្តាញយុវជន (Youthline)

Title immediate help cald 4

ជំនួយជាភាសាផ្សេងៗក្រៅពីភាសាអង់គ្លេស

ប្រសិនភាសាអង់គ្លេសមិនមែនជាភាសាដំបូងរបស់អ្នក ការគាំទ្រគឺអាចរកបានសម្រាប់សហគមន៍មានភាពចម្រុះខាងវប្បធម៌ និងភាសា។

ភាសាដទៃទៀត

First nations 37
ខ្ញុំចូលចិត្តសេវាកម្មជាតិសាសន៍ដំបូង (First Nations)

ប្រសិនអ្នកព្រួយបារម្ភអំពីការលេងល្បែងស៊ីសង សូមនិយាយជាមួយមនុស្សដែលអ្នកទុកចិត្តស្តីពីការព្រួយបារម្ភរបស់អ្នក។ អង្គការខ្លះសម្រាប់ជាតិសាស៍ដំបូង មានបុគ្គលិកធ្វើការក្នុងទីកន្លែងលេងល្បែងសុីសងដែលអ្នកអាច 
ជជែកលេងជាមួយបាន។.

ជាតិសាសដំបូង (FIRST NATIONS)

តើអ្នកកំពុងស្វែងរកការគាំទ្រប្រភេទណា?

សម្រាប់ដំបូន្មាន និងការគាំទ្រភ្លាមៗ មានលក្ខណៈវិជ្ជាជីវៈឬដើម្បីកក់ការណាត់ជួបសម្រាប់វគ្គ

ប្រឹក្សាយោបល់ សូមហៅទូរស័ព្ទនៅពេលណាក៏បាន តាមលេខ 1800 858 858។

1800 858 858

អ្នកប្រឹក្សាយោបល់ផ្នែកព្យាបាលរបស់យើងផ្តល់នូវការគាំទ្រមួយទល់មួយដោយឥតគិតថ្លៃជាមួយនឹងវគ្គប្រឹក្សាយោបល់ដែលរៀបចំតម្រូវតាមអ្នក។ ពួកគេនឹងជួយផ្លាស់ប្តូរវិធីដែលអ្នកគិតអំពីការលេងល្បែងស៊ីសង ដូច្នេះអ្នកនឹងអាចគ្រប់គ្រងបានកាន់តែច្រើន។

វគ្គប្រឹក្សាយោបល់រួមមាន៖

  • ការយល់ដឹងអំពីដើមហេតុនៃការលេងល្បែងសុីសង ការញៀន និងមូលហេតុដែលអ្នកលេងល្បែងសុីសង
  • យុទ្ធសាស្រ្តដើម្បីជួយអ្នកក្នុងការទប់ទល់នឹងចំណង់លេងល្បែងសុីសង
  • វគ្គប្រឹក្សាយោបល់សម្រាប់គ្រួសារ និងវគ្គរៀបចំផែនការ

អត្ថប្រយោជន៍នៃការប្រឹក្សាយោបល់៖

  • យុទ្ធសាស្ត្រដើម្បីគ្រប់គ្រងចំណង់លេងល្បែងសុីសងដ៏ខ្លាំង និងភាពតានតឹង
  • ឥរិយាបថថ្មី និងគំរូនៃការគិត ដើម្បីគាំទ្រដល់ទម្លាប់ដែលមានសុខភាពល្អ
  • សុខុមាលភាពសង្គម និងអារម្មណ៍ដែលកាន់តែប្រសើរឡើង
  • ជំនួយក្នុងការកសាងទំនាក់ទំនងឡើងវិញ
  • ការកសាងបណ្តាញគាំទ្រ

ទទួលបានបច្ចេកទេស និងការគាំទ្រជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការលេងល្បែងស៊ីសងរបស់អ្នក ឬជំនះចំណង់លេងល្បែងសុីសងដើម្បីខ្លួនអ្នកល្អ។ សូមចាប់ផ្តើមដោយកក់ការណាត់ជួបដោយឥតគិតថ្លៃជាមួយអ្នកប្រឹក្សាយោបល់ម្នាក់របស់យើង។ តើអ្នកត្រូវបាត់បង់អ្វីខ្លះ?

ជំនួយសម្រាប់អ្នកលេងល្បែងសុីសង សេវាកម្មប្រឹក្សាយោបល់ក៏ពង្រីកដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកដែលលេងល្បែងសុីសងផងដែរ។

ជំនួយសម្រាប់អ្នកលេងល្បែងសុីសង សេវាកម្មអាចរកបាននៅតាមទីតាំងជាង100 កន្លែង នៅទូទាំងរដ្ឋវិថូរៀ។

ដើម្បីស្វែងរកសេវាកម្មក្នុងតំបន់នៅជិតអ្នក សូមប្រើកម្មវិធីស្វែងរកសេវាកម្ម

ស្វែងរកសេវាកម្ម

ស្នើសុំការហៅត្រឡប់មកវិញ

ប្រសិនបើអ្នកព្រួយបារម្ភអំពីលុយ ដំណឹងល្អគឺអ្នកមិននៅម្នាក់ឯងទេ។ អ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុរបស់ជំនួយសម្រាប់អ្នកលេងល្បែងសុីសង (Gamblers Help) យល់ពីបញ្ហាផ្នែកហិរញ្ញវត្ថុនានាដែលអ្នកកំពុងជួបប្រទះ ហើយអាចជួយកែលម្អស្ថានភាពរបស់អ្នកបាន។

1800 858 858

ការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុគឺជាសេវាកម្មដោយឥតគិតថ្លៃ និងលាក់កាសម្ងាត់ដែលផ្តល់ជូនដល់

អ្នកដែលកំពុងជួបប្រទះនូវបញ្ហាដូចខាងក្រោមនេះ៖

  • បញ្ហាប្រាក់កាក់ដោយសារការលេងល្បែងស៊ីសង
  • មានបញ្ហាក្នុងការបង់វិក្កយបត្រទាន់ពេលវេលា និងការប្តេជ្ញាចិត្តផ្សេងទៀត
  • ការទាក់ទងពីអ្នកប្រមូលបំណុល
  • ការបណ្តេញចេញ
  • បំណុលពន្ធ
  • ការផ្តាច់សេវាកម្មផ្គត់ផ្គង់សម្រាប់ប្រើប្រាស់
  • សេចក្ដីជូនដំណឹងអំពីការមិនបានបំពេញករណីយកិច្ច

តើអ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុអាចជួយខ្ញុំដោយរបៀបណា?

អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុគឺជាអ្នកជំនាញប្រកបដោយទេពកោសល្យដែលអាច៖

  • វាយតម្លៃហិរញ្ញវត្ថុរបស់អ្នក ពន្យល់ពីជម្រើសរបស់អ្នក និងធ្វើការជាមួយអ្នកដើម្បីបង្កើតផែនការដោយផ្អែកលើអាទិភាព និងគោលដៅរបស់អ្នក។
  • ជួយអ្នកដើម្បីរៀបចំថវិកា
  • ដោះស្រាយជាមួយអ្នកផ្តល់ឥណទាន ដើម្បីជួយអ្នកជាមួយប្រាក់កម្ចី ប័ណ្ណឥណទាន ឬបំណុលកម្ចីទិញផ្ទះ រួមទាំងការដាក់ពាក្យសុំការផ្លាស់ប្តូរ ដោយសារតែមានការលំបាកលើប្រាក់កម្ចីដែលមានស្រាប់
  • ចរចាជាមួយអ្នកផ្តល់សេវាកម្មប្រើប្រាស់របស់អ្នក (អគ្គិសនី ឧស្ម័ន ទូរស័ព្ទ) និងអ្នកផ្តល់សេវាកម្មផ្សេងទៀត ដើម្បីបង្កើតផែនការទូទាត់ដែលអាចសម្រេចបាន
  • ពិនិត្យមើលថាតើអ្នកមានសិទ្ធិទទួលការគាំទ្ររបស់រដ្ឋាភិបាលបានដែរឬទេ
  • ដោះស្រាយជាមួយអ្នកផ្តល់ឥណទាន ដើម្បីជួយអ្នកជាមួយប្រាក់កម្ចី ប័ណ្ណឥណទាន ឬបំណុលកម្ចីទិញផ្ទះ រួមទាំងការដាក់ពាក្យសុំការផ្លាស់ប្តូរ ដោយសារតែមានការលំបាកលើប្រាក់កម្ចីដែលមានស្រាប់
  • ពន្យល់ពីហានិភ័យនៃការក្ស័យធន ឬការដកយកប្រាក់សន្សំសម្រាប់ចូលនិវត្តន៍របស់អ្នកមុនកាល

កំណត់ និងណែនាំអ្នកទូទាំងជម្រើសដែលអាចមានផ្សេងទៀត

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រឹក្សាយោបល់ហិរញ្ញវត្ថុ

សេវាកម្មរបស់ជំនួយសម្រាប់អ្នកលេងល្បែងសុីសង (Gambler's Help) អាចរកបាននៅតាមទីតាំងជាង100 កន្លែង នៅទូទាំងរដ្ឋវិថូរៀ។

ដើម្បីស្វែងរកសេវាកម្មនៅក្នុងតំបន់ដែលនៅជិតអ្នក សូមប្រើឧបករណ៍ស្វែងរកសេវាកម្មនៅឯ

ស្វែងរកសេវាកម្ម

ហេតុអ្វីមិនឱ្យពួកយើងហៅទូរស័ព្ទទៅកាន់អ្នក។ វាគឺឥតគិតថ្លៃ និងលាក់ការសម្ងាត់។ សូមស្នើសុំការហៅទូរស័ព្ទត្រឡប់មកវិញឥឡូវនេះ។

ស្នើសុំការហៅត្រឡប់មកវិញ

មធ្យោបាយដ៏ល្អក្នុងការគ្រប់គ្រងគឺការសម្រេចបិទ ហាមប្រាម ឬរារាំងខ្លួនអ្នកពីកន្លែងលេងល្បែងស៊ីសងមួយ ឬច្រើន ឬបណ្តាសេវាកម្មអនឡាញ ដោយគ្មានការរារែក។ នេះហៅថាការដកខ្លួនឯងចេញ។

ការដកខ្លួនឯងចេញអាចជួយបាន ប្រសិនអ្នកចង់កាត់បន្ថយ សម្រាក ឬដកខ្លួនចេញសម្រាប់គោលបំណង

ល្អ។ អ្នកជ្រើសរើសកន្លែងដែលអ្នកមិនចង់ទៅ។ អ្នកណាក៏អាចធ្វើបាន ហើយវាឥតគិតថ្លៃ។

អ្នកផ្តល់សេវាកម្មលេងល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី តម្រូវឱ្យផ្តល់មធ្យោបាយដើម្បីដកខ្លួនឯងចេញ។

អ្នកអាចរៀបចំកិច្ចការនេះដោយផ្ទាល់តាមរយៈសេវាកម្ម ឬតាមរយៈអ្នកប្រឹក្សាយោបល់សម្រាប់ការលេង

ល្បែងសុីសង តាមលេខ 1800 858 858។

តើការដកខ្លួនឯងចេញដំណើរការយ៉ាងដូចម្តេច?

មានកម្មវិធីដកខ្លួនឯងចេញផ្សេងៗគ្នានៅទូទាំងប្រទេសអូស្ត្រាលី ប៉ុន្តែពួកគេធ្វើការតាមរបៀបស្រដៀងគ្នា។ នៅក្នុងកម្មវិធីភាគច្រើន៖

  • អ្នកជ្រើសរើសទីកន្លែង កាស៊ីណូ ឬវិបសាយរដែលនឹងត្រូវបានដកចេញ។
  • អ្នកចុះហត្ថលេខាលើកិច្ចសន្យាដែលរាយបញ្ជីពីទីកន្លែងដែលអ្នកយល់ព្រមមិនចូលក្នុងរយៈពេលអប្បបរមា។
  • ប្រសិនបើបុគ្គលិកនៅទីកន្លែងលេងល្បែងសុីសងឃើញអ្នកនៅក្នុងតំបន់ល្បែងនៃកន្លែងនោះ ពួកគេនឹងរាយការណ៍អំពីអ្នកទៅកាន់កម្មវិធី ហើយសុំឱ្យអ្នកចាកចេញ។
  • នៅចុងបញ្ចប់នៃរយៈពេលដែលបានព្រមព្រៀងគ្នានៃកិច្ចសន្យា អ្នកអាចជ្រើសរើសដើម្បីដក

ខ្លួនចេញសម្រាប់រយៈពេលមួយផ្សេងទៀត ឬស្នើសុំឱ្យបើកគណនីល្បែងសុីសងរបស់អ្នកឡើងវិញ ឬដើម្បីអាចចូលទៅក្នុងកន្លែងលេងល្បែងសុីសងនៃទីកន្លែងមួយ។

សូមស្វែងយល់បន្ថែមអំពីការដកខ្លួនឯងចេញ

BetStop – ការចុះឈ្មោះការដកខ្លួនដោយខ្លួនឯងជាតិ (BetStop – the National Self-Exclusion Register™)

BetStop – the National Self-Exclusion Register™ គឺជាសេវាកម្មជាតិដោយឥតគិតថ្លៃ ដើម្បីដកខ្លួនចេញពីសេវាកម្មភ្នាល់តាមអ៊ីនធឺណិត និងទូរស័ព្ទដែលមានអាជ្ញាប័ណ្ណពីប្រទេសអូស្ត្រាលីទាំងអស់ក្នុងជំហានតែមួយ។ ស្វែងយល់បន្ថែមអំពី BetStop – the National Self-Exclusion Register™ ឬទាក់ទង Gambler’s Help ប្រសិនបើអ្នកចង់ឱ្យជំនួយរបស់យើងចុះឈ្មោះ។ 

BetStop – the National Self-Exclusion Register™

ពេលខ្លះការនិយាយជាមួយមនុស្សម្នាក់ដែល 'បានធ្លាប់នៅនៅទីនោះ ធ្លាប់បានធ្វើដូចនោះ' អាចមានប្រយោជន៍សម្រាប់ការស្តាឡើងវិញរបស់អ្នកផ្ទាល់ ជាពិសេសនៅពេលដែលពិបាកនិយាយអំពីវាជាមួយអ្នកដទៃទៀត។ យើងផ្តល់ជម្រើសសម្រាប់ជំនួយពីមិត្តភ័ក្តិដូចគ្នា។

ការភ្ជាប់រវាងមិត្តភក្តិដូចគ្នា (Peer Connection) និង ការភ្ជាប់រវាងមិត្តភក្តិចិនដូចគ្នា (Chinese Peer Connection) គឺឥតគិតថ្លៃ លាក់ការសម្ងាត់ និងងាយស្រួលក្នុងការចូលប្រើសេវាកម្មគាំទ្រមិត្តភ័ក្តិ

ដូចគ្នាតាមទូរស័ព្ទសម្រាប់មនុស្សដែលតស៊ូដើម្បីបញ្ឈប់/គ្រប់គ្រងការលេងល្បែងសុីសងរបស់ពួកគេ និងសម្រាប់មនុស្សដែលរងផលប៉ះពាល់ពីការលេងល្បែងសុីសងរបស់អ្នកដទៃ។

អ្នកស្ម័គ្រចិត្តគាំទ្រមិត្តភក្តិដូចគ្នាទាំងអស់នៃជំនួយសម្រាប់អ្នកលេងល្បែងសុីសងបានជួបប្រទះនឹងការលេងល្បែសុីសងដែលបង្កគ្រោះថ្នាក់ដល់ខ្លួនគេ និងអាចចែករំលែករឿងរ៉ាវនៃគ្រោះថ្នាក់ ក្តីសង្ឃឹម និងការស្តាឡើងវិញរបស់ពួកគេ។

សូមស្វែងយល់បន្ថែមអំពីការភ្ជាប់រវាងមិត្តភក្តិដូចគ្នា

ត្រូវចំណាយអស់ដូចគ្នានឹងការហៅទូរស័ព្ទលើតុប្រើខ្សែនៅតាមតំបន់ដែរ។ មានការគិតតម្លៃបន្ថែមសម្រាប់ទូរស័ព្ទដៃ។

ការគាំទ្រសម្រាប់ពលរដ្ខក្នុងរដ្ឋវិចថូរៀដែលជាជនអន្តោប្រវេសន៍ ជនភៀសខ្លួន និងពីសហគមន៍ពហុវប្បធម៌ត្រូវបានផ្តល់ដោយសេវាកម្មតាំងទីលំនៅអន្តរជាតិ (SSI) សេវាកម្មទប់ស្កាត់គ្រោះថ្នាក់ពីការលេងល្បែងស៊ីសងពហុវប្បធម៌ (Multicultural Gambling Harm Prevention Service) របស់ពួកគេ ផ្តល់ជូននូវសេវាកម្មជាច្រើនក្នុងភាសាផ្សេងៗដោយឥតគិត

ថ្លៃសម្រាប់បុគ្គល និងក្រុមគ្រួសារដែលជួបប្រទះផលប៉ះពាល់អវិជ្ជមានពីការលេងល្បែងស៊ីសង។

ប្រសិនអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងជួបប្រទះផលប៉ះពាល់អវិជ្ជមានពីការលេងល្បែងស៊ីសង សូមហៅទូរស័ព្ទទៅសេវាកម្មទប់ស្កាត់គ្រោះថ្នាក់ពីការលេងល្បែងស៊ីសងពហុវប្បធម៌ (Multicultural Gambling Harm Prevention Service) របស់ SSIតាមលេខ 1800 329 192 ឬអ៊ីម៉ែលទៅ [email protected]។ 

សូមស្វែងយល់បន្ថែមអំពី ការគាំទ្រពហុវប្បធម៌របស់ SSI

SSI

សេវាកម្មជំនួយសម្រាប់អ្នកលេងល្បែងសុីសង (Gambler’s Help) ក្នុងភាសាផ្សេងៗ

ជំនួយសម្រាប់អ្នកលេងល្បែងសុីសង (Gambler’s Help) ផ្តល់នូវសេវាកម្ម និងការគាំទ្រជាច្រើនដោយឥត

គិតថ្លៃ មានលក្ខណៈសម្ងាត់ ជាភាសាអង់គ្លេស អារ៉ាប់ ចិនកន្តាំង កុកងឺ និងវៀតណាម។

ប្រសិនអ្នកនិយាយភាសាដែលមិនមានរាយក្នុងបញ្ជីនៅទីនេះទេ សេវាកម្មជំនួយសម្រាប់អ្នកលេងល្បែង

សុីសង (Gambler’s Help) ក្នុងតំបន់របស់អ្នកអាចមានអ្នកប្រឹក្សាយោបល់ ដែលនិយាយភាសារបស់អ្នក។ សូមហៅទូរស័ព្ទទៅលេខ 1800 858 858 ដើម្បីរៀបចំអ្នកបកប្រែភាសាផ្ទាល់មាត់ម្នាក់ដោយឥតគិតថ្លៃ។

សូមស្វែងរកជំនួយជាភាសាផ្សេងទៀតក្រៅពីភាសាអង់គ្លេសនៅឯ

Talk to someone